​កំហុស​របស់​បុរស​នៅ​ពេល​រួមរ័ក​

Wednesday, July 13, 2011


ការធ្វើ​អ្វីៗ​ទាន់ហន់​ខ្លាំងពេក​ធ្វើ​ឲ្យ​ការងារ​លើ​គ្រែ ពុំ​ទទួលបាន​នូវ​ភាព​ស្រណុក​ស្រួល​ឡើយ ។ ជាធម្មតា​ស្ត្រី​នាង​ត្រូវការ​ភាព​ផ្អែម​ល្អែ​ម​ស្រើបស្រាល បបោសអង្អែល ធ្វើ​ឲ្យ​រំជួលចិត្ត ទើប​មាន​អារម្មណ៍​ភេទ ។ បើ​ចាប់ផ្តើម​ភ្លែត​វាយលុក​ភ្លាម វា​មិនបាន​ទទួលផល​ល្អ​នោះឡើយ ។​
- ការ​វាយ​សម្រុក​ខ្លាំងពេក : នេះ​ក៏​ជា​កំហុសឆ្គង​មួយ​ដែរ ពីព្រោះ​អវយវៈ​ភេទ​របស់​ស្ត្រី​ងាយ​រង​នឹង​ការឈឺចាប់​ខ្លាំងណាស់ ។ ប្រសិនបើ​អ្នក​វាយលុក​គំ​ហុ​ស​ខ្លាំងពេក ឬ​ប្រើ​ម្រាមដៃ​ឆ្កឹះឆ្កៀល​តាម​រឿង​វីដេអូ​សិច​នោះ ។ ជាពិសេស​ប្រើ​ម្រាមដៃ​អ្នក​ដែលមាន​ក្រចក​មិន​ស្អាត​វែង វា​អាចធ្វើ​ឲ្យ​នាងរង​ការឈឺចាប់​ដោយ​ងាយ ។​
- ដៃ​កុំ​នៅ​ស្ងៀមស្ងាត់​ពេក : បញ្ហា​នេះ​វា​ជា​រឿង​មួយ ដែល​ធ្វើ​ឲ្យ​ស្ត្រី​មាន​ការមិន​ពេញចិត្ត ព្រោះ​ស្ត្រី​មួយចំនួន​តែងតែ​ពេញចិត្ត និង​ស្រឡាញ់​បុរស ដែល​ប៉ិនប្រសប់​បបោសអង្អែល​ថ្នាក់ថ្នម ទៅលើ​រូប​កាយ​នាង​បង្កើត​ឲ្យ​មាន​ភាព​ស្រើបស្រាល មុន​ឈានទៅដល់​រឿង​លើ​គ្រែ ។ ប្រសិនបើ​អ្នក​មិនបាន​បបោសអង្អែល ឬ​ប៉ះពាល់​ផ្នែក​ផ្សេងៗ​របស់​នាង ខណៈដែល​រួមរ័ក​នោះ វា​អាចធ្វើ​ឲ្យ​នាង​តូចចិត្ត និង​តែងតែ​គិតថា អ្នក​គ្រាន់តែ​ចង់​គេង​ជាមួយ​នាង​តែប៉ុណ្ណោះ ពុំមែន​មានចិត្ត​ស្រឡាញ់​នាង​ទេ ។​
- នៅពេលដែល​អ្នក​ចេញទៅ​មានអីៗ​នៅ​ខាងក្រៅ​ផ្ទះ : នៅ​ខាងក្រៅ​នោះ សូមកុំ​ភ្លេច​ប្រើ​ស្រោមអនាម័យ ព្រោះថា វា​ជា​ឧបករណ៍​ការពារ​ដ៏​មាន​ប្រសិទ្ធភាព​មួយ ឲ្យ​អ្នក​ចៀស​ផុតពី​ក្តី​អស់សង្ឃឹម និង​សោកស្តាយ​នៅពេល​ក្រោយ ។​
- ការឈប់​ពាក់កណ្តាល​ទី : ក៏​ជា​មូលហេតុ ដែល​ធ្វើ​ឲ្យ​ស្ត្រី​មានការ​តូចចិត្ត​ដែរ ។ នៅពេលដែល​អ្វីៗ ជិត​ទៅដល់​ទិសដៅ​ហើយ សូមកុំ​ឈប់​ពាក់​កណ្តាលផ្លូវ​ឲ្យ​សោះ ព្រោះ​វា​បណ្តាល​ធ្វើ​ឲ្យ​នាង​មាន​អារម្មណ៍​អាក់អន់ចិត្ត ។ ឧបមា​ថា អ្នក​កំពុង​បបោសអង្អែល​នាង​ចាប់​ពីលើ​ចុះមក​ដល់​ត្រង់​ផ្ចិត​ទៅហើយ សូមកុំ​ប​ន្ទុ​ច​ឈប់​នៅ​ត្រង់នេះ​អី សូម​បន្តទៅទៀត​រហូត​ដល់​គោលដៅ កុំ​បង្ហាញ​កាយវិការ​ដូចជា ចង់​គេចវេស​នៅ​ម្តុំ​នោះ​ឲ្យ​សោះ ។​
- ការមិន​អើពើ​នៅពេល​រួមរ័ក : ស្ត្រី​ចង់ដឹង​ពីអ្វី​ដែល​នាង​ធ្វើ​ឲ្យ​គូស្នេហ៍​ពេញចិត្ត ដូច្នេះ​បុរស​ពុំគួរ​លាក់ទុក​នូវ​អារម្មណ៍​របស់ខ្លួន​ទេ ត្រូវ​បញ្ចេញ​ឲ្យ​ទៅតាម​ធម្មជាតិ ប៉ុន្តែ​កុំ​ដង្ហក់ ឬក៏​ថ្ងូរ​ខ្លាំងពេក ។
- កុំ​រឹង​ស្តូក​ដូច​មនុស្ស​ស្លាប់ : សិច​ពុំមែន​ជាការ​ងារ​គួរ​ឲ្យ​ធុញទ្រាន់​ទេ បុរស​គួរតែ​ញញឹម​បង្ហាញ​នូវ​ភាព​ស្រស់ស្រាយ និង​ដកដង្ហើម​ឲ្យ​នាង​បានឮ​ខ្លះ​ផង ។
- ស្ត្រី​គឺជា​ភាគី​រង់ចាំ : ស្ត្រី​តែងតែមាន​ភាព​ខ្មាសអៀន ដូច្នេះ​ភាគី​បុរស​ជា​អ្នក​ចាប់ផ្តើម​មុន ។ អ្នក​មិនត្រូវ​ដំអក់​ចាំ​ឲ្យ​នាង​ហាមាត់​ប្រាប់ ទើប​ចាប់ផ្តើម ឬ​ទាល់តែ​នាង​ជា​អ្នក​បើកឆាក​ចាប់ផ្តើម​មុន​នោះទេ ។ ចូរ​គិតថា បើ​រវល់​តែ​ចាំ​គ្នា​ទៅវិញទៅមក តើ​ឲ្យ​អ្នក​ទាំងពីរ​មាន​សេចក្តីសុខ នឹង​គ្នា​ម្តេច​បាន​ទៅ លើកលែងតែ​អ្នក​បាន​ជួប​ស្ត្រីភេទ ’​នាង​ជា​អ្នក​ចាប់ផ្តើម​មុន​” ។
- កំពុង​អនុវត្ត​សិច​កុំ​ប្រើពាក្យ​មិន​គប្បី : ស្ត្រី​ជាច្រើន​មិន​ចូលចិត្ត​និយាយ​ពាក្យ​ដែល​រំខាន​ដល់​អារម្មណ៍​នាង​ទេ ។ ដូចនេះ​អ្នក​ពុំគួរ​និយាយ​ពាក្យ​ផ្តេសផ្តាស​ខ្លះ ដែល​ធ្វើ​ឲ្យ​នាង​មាន​អារម្មណ៍មិនល្អ​នោះទេ ដូចជា ’​អូន​ឯង​ទៅដល់​ទី​ហើយ​ឬ​នៅ​”? ស្ត្រី​មិនត្រូវ​ការ​ឲ្យ​ហួស​ពី​ការ​ទៅដល់​ចំណុចកំពូល​របស់​នាង​ទេ ? ៕

0 comments:

Post a Comment

KhmerVDO