ដំណើរការ​លើ​គ្រែ​ចំពោះ​គូស្នេហ៍​ដែល​មាន​វ័យ​ជ្រេ​

Wednesday, July 13, 2011


នៅពេល​ដែល​ឈាន​ចូល​វ័យ​ចំណាស់ រាងកាយ​ក៏​ចាប់ផ្ដើម​មាន​ការប្រែប្រួល​ជាខ្លាំង ។ រាងកាយ​មិន​គ្រាន់តែ​មិន​លូតលាស់​ប៉ុណ្ណោះ​ទេ ប៉ុន្ដែ​ថែមទាំង​ចុះ​ទ្រុឌទ្រោម កម្លាំងក៉ហែងក៏​ថយ មិន​ចំពោះតែ​រាងកាយ​ទេ ផ្លូវចិត្ត​ក៏​មាន​ការប្រែប្រួល​ដូចគ្នា​ដែរ ហើយ​ជាពិសេស​នោះ​គឺ​បញ្ហា​ផ្លូវភេទ ។ ចំពោះ​មនុស្ស​វ័យ​ចំណាស់​ដរាបណា​អ្នក និង​ដៃគូ​របស់​អ្នក​នៅ​តែ​មាន​តម្រូវការ​ផ្លូវភេទ​នោះ អាយុ​ពុំមែន​ជា​បញ្ហា​មក​បង្អាក់​ដំណើរកា​រសិច​របស់​អ្នក​ឡើយ ៕
៙ ថែទាំ​រាងកាយ​
ដំបូង​ឡើយ​ត្រូវ​ទទួលស្គាល់ថា ‹​ខ្លួន​ចាស់​ហើយ ការចុះ​ខ្សោយ​វា​ជា​រឿង​ធម្មតា​› រួច​បែរ​ត្រឡប់​មក​មើល​ថា តើ​សភាព​រាងកាយ​របស់​យើង យ៉ាងម៉េច​ដែរ​ក្នុង​ខណៈ​នេះ​? ប៉ុន្ដែ​ការប៉ាន់ស្មាន​ដោយ​ខ្លួនឯង វា​មិន​អាច​ត្រូវ​ទាំងអស់​នោះ​ទេ ដូច្នេះ​យក​ល្អ​គួរតែ​រក​ឱកាស​ទៅ​ពិនិត្យ​សុខភាព​ប្រចាំឆ្នាំ​ល្អ​ជាង ពី​ព្រោះ​ក្នុង​វ័យ​នីមួយៗ គឺ​មាន​ជំងឺ​តម្កាត់​ខាង​រាងកាយ ដែល​គួរតែ​ប្រុងប្រយ័ត្ន​ខុសៗ​គ្នា ហើយ​មាន​ជំងឺ​ជា​ច្រើន​ដែល​ជា​ជំងឺ​កាច​សាហាវ ប៉ុន្ដែ​យើង​អាច​ពិនិត្យ​រកឃើញ និង​រក​ដំណោះស្រាយ​បាន​ដូច​ជា​រោគ​ស្ទះ​សរសៃឈាម និង​រក​ដំណោះស្រាយ​បាន​ដូច​ជា រោគ​ស្ទះ​សរសៃឈាម ឬ​កូ​ឡេ​ស្ដេ​រ៉ូល​ខ្ពស់​ដែល​បញ្ហា​ទាំងនេះ ប្រសិនបើ​យើង​បណ្ដែតបណ្ដោយ​ទុក​យូរ នឹង​បង្ក​ឲ្យ​អវយវៈ​ផ្សេងៗ​ចុះខ្សោយ​ទៅមុន​កំណត់ ។ ដូច្នេះ​គួរតែ​ការពារ និង​ព្យាបាល​ឲ្យបាន​ពី​ដើមទី ដើម្បីឲ្យ​ទទួល​បានសេច​ក្ដី​សុខ​ជាមួយ នឹង​ដំណើរកា​រលើ​គ្រែ​ដូចដែល​ចិត្ត​ប្រាថ្នា​បាន​យូរអង្វែង ។​
៙ របប​អាហារ​
ការ​ទទួលទាន​ឲ្យបាន​ត្រឹមត្រូវ និង​សមល្មម​ចំពោះ​រាងកាយ ក៏​ជា​បច្ច័យ​សំខាន់​បំផុត​មួយ​ផងដែរ ។ យើង​អាច​សង្កេតឃើញ​ភាពប្រែប្រួល​របស់​រាងកាយ ក្នុងអំឡុងពេល​ឈាន​ចូល​វ័យ​ចំណាស់ ដូចជា​ពី​មុន​ធ្លាប់​ទទួលទាន​អ្វី​ក៏​មិន​ធា​ត់ ជាពិសេស​អាហារ​ដែល​សម្បូរ​ទៅ​ដោយ​ជា​តិខ្លាញ់ ស្ករ អំបិល និង​ម្សៅ គឺ​សុទ្ធតែ​ជា​សមាសធាតុ ដែល​ធ្វើឲ្យ​អាហា​រមាន​រសជាតិ​ឆ្ងាញ់ ប៉ុន្ដែ​មិន​សូវ​ល្អ​ចំពោះ​សុខភាព ។ បញ្ហា​ទាំងនេះ​ដោយសារ​តែ​ពេល​ដែល​យើង​ស្ថិតក្នុង​វ័យ​កំលោះ​ក្រមុំ រាងកាយ​របស់​យើង​នៅ​អាច​ដុត​បំផ្លាញ​ថាមពល​ល្អ ប៉ុន្ដែ​លុះដល់​អាយុ​កាន់តែច្រើន រាងកាយ​ក៏​ចាប់ផ្ដើម​ប្រែ​សភាព ជាឃ្លាំង​ស្តុក​អាហារ​សល់​ពី​ប្រើ ដោយ​មិន​ដឹង​ខ្លួន ដែល​កត្តា​នេះ​វា​ជះឥទ្ធិពល​ចំពោះ​សុខភាព​ផ្លូវភេទ​ជាខ្លាំង ដូចជា ប្រសិនបើ​កើត​សរសៃឈាម​ចុះខ្សោយ គឺ​ធ្វើឲ្យ​មិន​ឡើង​អវយវ​ភេទ​រឹង​សម្រាប់​បុរស ឬ​ធ្វើ​ឲ្យ​ឆាប់​ហេ​វ​ហត់​រហូត​ទាល់តែ​អស់កម្លាំង​ក៏មាន​ដែរ ។ យើង​អាច​សុំ​ការណែនាំ​ពី​ក្រុម​អ្នកជំនាញ​ខាង​ចំណីអាហារ ឬ​រក​សៀវភៅ​ទាក់ទង​នឹង​ការ​ទទួលទាន​អាហារ​មក​អាន​បន្ថែម ដើម្បី​បង្កើន​ចំណេះដឹង​ក៏​ជា​ការល្អ ។​
៙ ហាត់ប្រាណ​
ការ​ហាត់ប្រាណ​ត្រូវ​ឈរលើ​មូលដ្ឋាន​ភាពរឹងមាំ នៃ​រាងកាយ​ជា​គោល ពោល​គឺ​មិន​ធ្វើឲ្យ​គាត់​ឈឺ​ជង្គង់ ហើយ​ទទួលទាន​បាន​សម្រាន្ត​លក់​ស្រួល មាន​ការចងចាំ​ល្អ ។ ប្រសិនបើ​រាងកាយ​នៅ​ធម្មតា ក៏​អាច​ហាត់​បាន​គ្មាន​បញ្ហា​ទេ ប៉ុន្ដែ​ប្រសិនបើ​មាន​អ្វី​ខុស​ប្រក្រតី គឺ​ត្រូវ​ទៅ​ជួប​គ្រូពេទ្យ​ជាបន្ទាន់ ។​
៙ ថែទាំ​ផ្លូវ​ចិត្ត​
បញ្ហា​ផ្លូវចិត្ត​នេះ​រាប់​ថា ជា​រឿង​ដ៏​សំខាន់​បំផុត​មួយ ដែល​ជួយ​ឲ្យ​ជីវិត​ផ្លូវភេទ​របស់​អ្នក​បាន​គង់វង្ស​យូរអង្វែង ឬ​ឆាប់​ចុះខ្សោយ​ក្នុង​បណ្ដា​បញ្ហា​ការចុះ​ខ្សោយ​សមត្ថភាព​ផ្លូវភេទ ដែល​គេ​ជួបប្រទះ មិន​ចំពោះ​ថា ជា​បញ្ហា​ការមិន​ឡើង​រឹង​ចំពោះ​បុរស ឬ​ការ​គ្មាន​អារម្មណ៍​ផ្លូវភេទ​ទាំងប្រុស​ទាំងស្រី ពេល​ខ្លះ​វា​កើត​ពី​មូលហេតុ​ខាង​ផូវ​ចិត្ត ដូចជា ភាព​តានតឹង​ក្នុង​អារម្មណ៍ ក្ដីកង្វល់​រឿង​ផ្សេងៗ​ជាដើម សុទ្ធតែ​ជា​ដើមហេតុ​ដែល​ធ្វើឲ្យ​មិន​មាន​អារម្មណ៍​ផ្លូវភេទ ។​
៙ ភាព​ធុញទ្រាន់​
ភាព​ធុញទ្រាន់​ជា​រឿង ដែល​អាច​កើតមាន​ចំពោះ​មនុស្ស​គ្រប់គ្នា មិន​ចំពោះ​ថា​ក្មេង ឬ​ចាស់​ទេ ។ ប៉ុន្ដែ​គេ​អាច​ចោទ​ជា​សំនួរ​ថា តើ​ភាព​ធុញទ្រាន់​វា​អាច​ក្លាយជា​បញ្ហា​ខាង​ផ្លូវភេទ​យ៉ាងដូចម្ដេច ? រឿង​ផ្លូវភេទ​នេះ វា​មិន​ខុស​អ្វី​ពី​ការ​ទទួលទាន​បាយ​ឡើយ ដែល​ថ្ងៃ​ខ្លះ​យើង​ចង់​ទទួលទាន​បាយ​នៅ​ផ្ទះ ប៉ុន្ដែ​ពេលខ្លះ​យើង​ក៏​ចង់​ចេញទៅ​ទទួលទាន​អាហារ​ប្លែក ថ្មី​ប្លែក​មាត់ ឬ​ទៅ​ទទួលទាន​នៅ​ហាង​ដែល​មាន​បរិយាកាស​ល្អ រ៉ូមែ​នទិ​កក្រៅ​ផ្ទះ​ខ្លះ​ដែរ ។ យ៉ាងណាមិញ រឿង​បញ្ហា​ផ្លូវភេទ​ក៏​វា​មិន​ខុស​គ្នា​ប៉ុន្មាន​ដែរ ពោល​គឺ​ប្រសិនបើ​ដំណើរការ​ផ្លូវភេទ​ប្រព្រឹត្តទៅ នៅ​តែ​ក្នុង​បន្ទប់ដេក​នៅផ្ទះ លើ​គ្រែ​ដដែលៗ បរិយាកាស​ដដែលៗ​នោះ ភាព​រំភើបអារម្មណ៍រ​មែ​ង​សាប​គ្មាន​រសជាតិ ក្លាយជា​រឿង​ធុញទ្រាន់​ចំពោះ​បញ្ហា​លើ​គ្រែ ។ ដូច្នេះ​អ្នក​ដែល​មាន​បញ្ហា​ចុះខ្សោយ​សមត្ថភាព​ផ្លូវភេទ ត្រូវ​ចេះ​ផ្លាស់ប្ដូរ​ទីកន្លែង​ខ្លះ​ផង ប៉ុន្ដែ​មិន​ត្រូវ​ប្ដូរ​ដៃគូ​នោះទេ ផ្លាស់ប្តូរ​ត្រឹមតែ​បរិយាកាស​ទីកន្លែង​បាន​ហើយ ៕

0 comments:

Post a Comment

KhmerVDO