ចាត់ទុកថា ជាបច្ចេកទេសមួយដ៏ល្អសម្រាប់ជូនគូស្នេហ៍ ដែលត្រៀមដឹកដៃគ្នាធ្វើការងារសិចជាលើកដំបូង ឲ្យវារំភើបចងចាំមិនភ្លេច ។ សូមសាកល្បងធ្វើតាមការណែនាំដូចខាងក្រោមនេះ ៖
ហាមផ្តោតគោលដៅទុកមុន : នៅក្នុងយប់នោះអ្នកទាំងពីរមិនគួរផ្តោតគោលដៅទុកមុននោះឡើយ ព្រោះវាមានផលប៉ះពាល់ដល់អារម្មណ៍យ៉ាងធ្ងន់ធ្ងរ ក្រោយពេលអ្នកទាំងពីរមិនបានទៅដល់ចំណុច ដែលខ្លួនឯងប៉ុនប៉ងទុក ។ កត្តាសំខាន់មួយទៀត គឺរាត្រីដំបូងបែបនេះ គូស្នេហ៍ក៏មិនគួរចាត់ទុកថា គួរមានអីៗជាមួយគ្នាពេញមួយយប់នោះដែរ ព្រោះសកម្មភាពបែបនេះ អាចធ្វើឲ្យឲ្យប៉ះពាល់ទាំងសុខភាពរាងកាយ និងសមត្ថភាពផ្លូវភេទបាន ។
មធ្យោបាយយ៉ាងល្អបំផុតអ្នកទាំងពីរ គួរតែធ្វើដំណើរសិចទៅតាមធម្មជាតិ ព្រោះវាជួយឲ្យអារម្មណ៍ អ្នកទាំងពីរបានរំភើបស្រៀវស្រើបពិតៗ មិនក្លែងបន្លំធ្វើឲ្យរសជាតិ នៅក្នុងរាត្រីនោះជិតជាប់នៅក្នុងអារម្មណ៍ជាប្រវត្តិសាស្ត្រក៏ថា បាន ។
ធ្វើអ្វីឲ្យប្លែកជាងពេលមុនៗ : មានគូស្នេហ៍ជាច្រើនហើបមាត់ស្ងើចសរសើរថា យប់នោះជាយប់ពិសេសហួសពីការគិតដល់ ក្រោយពេលពួកគេទាំងពីរនាក់ទាត់ចោលទំនៀមចាស់ គំរឹលដែលធ្លាប់ធ្វើកន្លងមក ។ ចំណុចនេះគ្មានអ្វីពិបាកទាល់តែសោះ ព្រោះបច្ចុប្បន្ននេះមានឯកសារចំណេះដឹងពាក់ព័ន្ធ ទៅនឹងរឿងភេទច្រើនណាស់ ត្រូវបានផ្សព្វផ្សាយអប់រំយ៉ាងសម្បូរបែប សុទ្ធតែមានលក្ខណៈប្លែកទៀតផង ។
សន្សំកម្លាំងត្រៀមទុក : ទោះបីជាការត្រៀមកម្លាំងទុកមុន ស្រាប់តែដល់ថ្ងៃនោះតម្រូវឲ្យអ្នកទាំងពីរលុបចោលការងារផ្លូវភេទ មួយរយៈសិន ។ ក្នុងពេលអាក់ខាននោះ ធ្វើឲ្យអារម្មណ៍អ្នកទាំងពីរមិនសូវល្អនៅក្នុងខ្លួនខ្លះៗ ប៉ុន្តែយើងអាចធានាបានថា នៅពេលអ្នកបញ្ចប់ការងាររវល់ហើយៗ អារម្មណ៍ភេទដែលអ្នកបានរក្សាទុកអស់មួយរយៈពេលមកនោះ វានឹងរោលដុតឲ្យអ្នកពុះកញ្ជ្រោល ក្លៀវក្លាបំផុតពេលដែលអ្នកទាំងពីរ បើកយុទ្ធនាការនៅលើគ្រែនោះ ៕
0 comments:
Post a Comment