ទោះបីរឿងសិចត្រូវបានគេចាត់ទុកថា ជារឿងធម្មជាតិក្តី ក៏អ្នកខ្លះមានចំណូលចិត្តរួមភេទជារៀងរាល់ថ្ងៃ ប៉ុន្តែអ្នកខ្លះទៀតមានចំណង់ដែរ តែធម្មជាតិមិនផ្តល់ឱកាស ក៏មានមិនតិចនោះដែរ ។ ទាំងអស់អាចមានមូលហេតុ ពីភាពតប់ប្រមល់ក្នុងការងារ បញ្ហានៅក្នុងគ្រួសារ និងរោគប្រចាំកាយផងដែរ ។
ដោយសារភាពមើលឃើញភាពខុសប្លែកគ្នាបែបនេះហើយ ទើបពេលលើកយករឿងរ៉ាវ សន្ទុះភ្លើងអារម្មណ៍ភេទស្ត្រី ទៅតាមវ័យនីមួយៗមករៀបរាប់ទុកជា ប្រយោជន៍សម្រាប់ស្ត្រីទូទៅ ។ ដើម្បីឲ្យដឹងកាន់តែច្បាស់យើងមើលទាំងអស់គ្នាថា ក្នុងនោះមានអ្វីខ្លះគួរឲ្យយើងប្រតិបត្តិតាម :
១- ស្ត្រីអាយុពី ២០-៣០ឆ្នាំ : ជាអំឡុងពេលដែលកំពុងមានភាពលូតលាស់ធំធាត់ អាចស្តារស្ថានភាពបានយ៉ាងឆាប់រហស័ ។ ក្រៅពីនោះអរ័ម៉ូនផ្សេងៗ ក៏កំពុងមានប្រសិទ្ធិភាពក្នុងតួនាទីផងដែរ ។ បើតាមការស្រាវជ្រាវគេរកឃើញថា បុរសជាច្រើននាក់ព្រមទទួលស្គាល់ថា បានរៀបការក្នុងវយ័នេះហើយ មានសកម្មភាពរួមភេទរាល់ថ្ងៃ មិនដែលខកខាន ព្រោះការរួមភេទជាមួយភរិយាធ្វើឲ្យគេទាំងពីរនាក់គេងលក់ បានយ៉ាងស្កប់ស្កល់ហើយអារម្មណ៍បានធូរស្រាល ។
២- ស្ត្រីអាយុពី ៣១-៤០ឆ្នាំ : ស្ត្រីក្នុងអំឡុងវយ័នេះអាចហៅបានថា ហែលឆ្លងកាត់ការងារច្រើនមកហើយដែរ ។ ប្រសិនបើរាងកាយនៅរឹងមាំ គ្មានអារម្មណ៍ធុញថប់ពីការងារនោះទេ កម្រិតសន្ទុះអារម្មណ៍ផ្លូវភេទរបស់នាងអាចញឹកញាប់ ប្រហាក់ប្រហែលទៅនឹងពេលមានអាយុ ៣០ ឆ្នាំដែរ ។ ធានាថា គ្មានបញ្ហចំពោះស្ត្រី ខ្លះនាង ធ្វើការងារបណ្តើរ បំរើអារម្មណ៍បណ្តើរបាន ដែលជាហេតុមិនបង្កអារម្មណ៍ធុញថប់សន្សំទុកក្នុងរាងកាយ ទើបជាហេតុមិនប៉ះពាល់ដល់អារម្មណ៍សិច ។
៣- ស្ត្រីអាយុពី ៤១-៥០ឆ្នាំ : នៅក្នុងវយ័នេះអារម្មណ៍រួមភេទនៅមានសន្ទុះនៅឡើយ តែអាចមានផលប៉ះពាល់ចំពោះសុខភាព ព្រោះអាយុក៏មានតួលេខខ្ពស់ សមគួរទៅហើយដែរ ជាការពិតរមេងមានរោគរុករានខ្លះមិនខខាន ។ ដូច្នេះណែនាំកុំសង្វាតរឿងរូមភេទច្រើនពេក ព្រោះវយ័បែបនេះគួរមានសិចបែបរឿយៗ តាមសម្រូលដែលអាចពោលបែបឆាប់យល់ថា វយ័នេះវាស្ទើរតែអស់សន្ទុះអារម្មណ៍ភេទក្លៀវក្លា ដូចពេលមុនៗទៀតហើយ ។ លោកអ្នកគួរតែផ្តល់ឱកាសឲ្យរាងកាយសម្រាកឲ្យបានច្រើន ។ ដូច្នេះកម្រិតរូមភេទអាចនៅត្រឹម ១-៣ ដងក្នុង១សប្តាហ៍ទើបជាការគួរ ។
៤- ស្ត្រីវយ័ ៥១ ឆ្នាំឡើងទៅ : គួរឲ្យយល់ចិត្តវយ័នេះខ្លាំងណស់ តែទោះជាយ៉ាងណាក្តី សូមកុំតូចចិត្តតូចថ្លើមអី វាជាមួយតួលេខអាយុរបស់ខ្លួន។ ហើយព្យាយាមគិតទុកថា អាយុវាគ្រាន់តែជាតួលេខ រីឯតម្រូវការរួមភេទវាមិនស្រកស្រុតនោះទេ ដែលក្នុងនេះវាមិនកំណត់លើភេទបុរស ឬស្ត្រីនោះដែរ ។
ក៏ប៉ុន្តែក្នុងអំឡុងវយ័នេះអ្វីដែលគួរលើកមកគិតនោះ គឺបញ្ហសុខភាព ព្រោះបើសិនរាងកាយចុះទន់ខ្សោយ ដោយសារោគាព្យាធិចោមរោមវាយលុក ក៏មិនណែនាំឲ្យធ្វើការងារនេះហួស ពីការចាំបាច់នោះដែរ ។ កម្រិតរួមភេទគួរបន្សល់ទុកនៅត្រឹម ១-២ ដងក្នុង ១ សប្តាហ៍ ។
សិចគឺជាអ្វីដែលហួសពីការស្មានទុក ទោះបីថា តួលេខអាយុ វាជ្រៀលជ្រេទៅហើយក្តី តែតម្រូវការរួមភេទមិនអាចរសាត់ទៅតាម ពេលវេលាណាមួយបានឡើយ ។ យើងអាចពោលតាមបែបភាសាអ្នកស្រុកថា ទោះបីស្ត្រីវយ័ណាក៏ដោយក៏អាចមានបេះដូងដូចគ្នា ។ ជាចុងក្រោយ សូមកុំងប់ងុលរឿងសិចខ្លាំងពេក ទើបមានលទ្ធផលល្អទៅថ្ងៃមុខ ៕
0 comments:
Post a Comment