វាជារឿងធម្មតាទេ ដើម្បីឲ្យជីវិតស្នេហាទទួលបាននូវភាពផ្អែមល្ហែម និងការងារសិចឲ្យប្រកបទៅដោយគុណភាពនោះ លុះត្រាតែភាគីទាំងពីរយល់ចិត្តគ្នា ។ ដូច្នេះដើម្បីឲ្យយល់ពីភាពទាក់ទាញ និងចងចិត្តគួរស្នេហ៍ឲ្យជាប់នោះ សូមអានការណែនាំមួយចំនួនដែលមានដូចខាងក្រោមនេះ ។
១- ថាមពលនៃស្នាមញញឹម
ទាំងខាងចិត្តវិទ្យា និងសរីរៈវិទ្យា សុទ្ធតែព្រមទទួលស្គាល់ថាការញញឹម គឺជាវត្ថុដែលអាចអូសទាញខ្លាំងបំផុត ដោយមិនចាំបាច់ប្រឹងញញឹមរហូតដល់រង្វះមាត់ឡើងក្រហាញពេកនោះទេ គ្រាន់តែញញឹមបែបធម្មតាៗ ក៏អាចទាក់ទាញគូស្នេហ៍ឲ្យទន់ចិត្តបានដែរ ។
២- ទាក់ទាញអារម្មណ៍ដោយពណ៌សម្លៀកបំពាក់
វាជារឿងពិតដែលត្រូវទទួលស្គាល់ថា សម្លៀកបំពាក់ដែលយើងជ្រើសរើសយកមកស្លៀកពាក់ ក៏មានឥទ្ធិពលបំផុតក្នុងការអូសទាញចិត្ត និងភេទផ្ទុយគ្នាខ្លាំងបានដែរ ។
- ស្ត្រីភាគច្រើនចូលចិត្តបុរសពាក់អាវខៀវ ព្រោះមានអារម្មណ៍ថា ពណ៌ខៀវអាចបង្ហាញនូវភាពរឹងមាំមានស្ថិរភាពហើយអាចពឹងពាក់បាន ហើយធ្វើឲ្យកើតអារម្មណ៍ល្អឈានទៅរកការកសាងសម្ព័ន្ធភាពល្អចំពោះគ្នា ទៀតផង ។
- ចំណែកបុរសវិញគេចូលចិត្តស្ត្រីដែលតុបតែងកាយដោយសម្លៀកបំពាក់ពណ៌ ស៊ីជម្ពូ ឬពណ៌បៃតងនេះមានអានុភាពអូសទាញ ចិត្តព្រមទាំងជួយលើកពណ៌សម្បុរឲ្យស្រស់ស្អាតទាក់ទាញអារម្មណ៍ភេទ ផ្ទុយគ្នាផងដែរ ។
- ប្រសិនបើអ្នកគិតចង់ចេញទៅកំសាន្តជាមួយដៃគូស្នេហ៍ដែលមានភាព ខ្មាសអៀនច្រើន ឬមិនសូវចូលចិត្តស្ត្រីសិចស៊ី ការប្រើពណ៌ក្រហមចាស់ វាជួយសាងនូវភាពពេញចិត្តដល់ដៃគូរបស់អ្នកខ្លាំងបំផុត ។
- ពណ៌ក្រហមជាពណ៌ដែលល្អិតល្អន់ និងមានមន្តស្នេហ៍ជាងគេបង្អស់ តែក៏មានចំណុចគួរឲ្យប្រុងប្រយ័ត្នផងដែរ នៅពេលប្រើប្រាស់ព្រោះថា ពណ៌ក្រហមគឺជាសញ្ញារបស់សិច និងថាមពល ។ មានន័យថា ពណ៌នេះ វាអាចអូសទាញបុរសដែលចូលចិត្តស្ត្រីរឹងមាំ ឬប្រភេទបុរសដែលចូលចិត្តតែរឿងសិច ។ ការក្រើនរំលឹកចុងក្រោយពាក់ព័ន្ធទៅនឹងរឿងពណ៌ខៀវ ព្រោះពណ៌នេះមានឥទ្ធិពលខៀវ ព្រោះពណ៌នេះមានឥទ្ធិពលកាត់បន្ថយអារម្មណ៍ភេទ ។
២- ក្លិនក្រអូបទាក់ទាញចិត្ត
បើតាមការសិក្សាគេបានរកឃើញថា បុរសច្រើនឈ្លក់វង្វេងទៅនឹងក្លិនរបស់ស៊ីនណាម៉ន និងវ៉ានីលឡា ។ អ្នកគ្រាន់តែប្រើក្លិនស្រទន់បែបនេះមុនពេលបណ្តើរគូស្នេហ៍ វាពិតជាជួយបង្កើនមន្តស្នេហ៍ដល់ខ្លួនឯងមិនអន់ប៉ុន្មាននោះឡើយ ។
៤- ប្រើចលនារាងកាយ
កូនសោសំខាន់ក្នុងការប្រើចលនារាងកាយអូសទាញចំណាប់អារម្មណ៍ភេទពីរ ផ្ទុយគ្នាបានល្អបំផុតនោះ គឺការបង្ហាញឲ្យកើតនូវអារម្មណ៍ គឺការមិនធ្វើខ្លួនឲ្យហួសហេតុពេកនោះឯង ។ ទោះបីអ្នកជាស្ត្រីដែលមានភាពរឹងមាំប៉ុនណាក្តី សូមឲ្យចងចាំទុកថា បុរសគេត្រូវការស្ត្រីដែលមានភាពថ្នាក់ថ្នម ក្នុងនោះសូម្បីតែភាសារាងកាយ ដូចជាងក់ក្បាល ឬលើកដៃលើកជើងជាន់គ្នា ដើម្បីបង្ហាញថា យកចិត្តទុកដាក់នឹងគេ ក៏អាចជួយឲ្យសម្ព័ន្ថភាពរបស់អ្នកទាំង ២ មានភាពរលូនបំផុតដែរ ។
ក៏ប៉ុន្តែសូមហាមធ្វើសកម្មភាព៣យ៉ាង គឺក្រព័ន្ធដៃទំពារស្ករ កៅស៊ូ និងកេះក្រចក ដែលចលនាទាំង៣នោះ មិនអាចសាងអារម្មណ៍ឲ្យវេញចូលគ្នាបានឡើយ ។
៥- និយាយអ្វីដែលសិចស៊ី
អ្នកសាកល្បងនិយាយពាក្យញុះញង់ របៀបសិចស៊ី ក្នុងនោះសូម្បីតែការពោលពីរឿងអ្វីមួយ ដែលអាចជួយភ្ញោចអារម្មណ៍ ក៏អាចធ្វើឲ្យគេញញឹមចេញបានដែរ។ បុរសគេចង់ដឹងថា អ្នកចាប់អារម្មណ៍ទៅនឹងរឿងសិចពិតៗ មិនមែនព្រោះតែតួនាទីស្អីនោះទេ ៕
0 comments:
Post a Comment