យើងហ៊ានពោលថា កន្លងមកមានគូស្នេហ៍ច្រើនណាស់ ដែលពុំទាន់ស្វែងរកពីអាថ៌កំបាំង ដែលកំពុងលាក់ខ្លួននៅក្នុងការងារសិច ក្នុងករណីគូស្នេហ៍បានត្រឹមតែបំពេញតួនាទីជាស្វាមី ឬភរិយាក្នុងការងារលើគ្រែ ដោយមិនចាប់អារម្មណ៍ថា ក្នុងនោះមានគន្លឹះអាថ៌កំបាំងជាច្រើន ទុកឲ្យអ្នកទាំងពីរបានសិក្សាស្វែងយល់ ដើម្បីបានដឹកដៃគ្នាឈានទៅដល់គោលដៅរួម ។ប្រសិនបើអ្នកទាំងពីរកំពុងត្រិះរិះ រកមធ្យោបាយបែបណា ដើម្បីឲ្យល្បែងស្នេហារបស់អ្នកទាំងពីរ ដំណើរការទៅមុខយ៉ាងរលូននោះ សូមសាកល្បងធ្វើតាមការណែនាំ ដូចខាងក្រោមនេះ ៖- ចូរគិតទុកនៅក្នុងចិត្តថា រាងកាយរបស់អ្នកមានភាពសិចស៊ីបំផុត :ចូរសញ្ចឹងគិតទុកបែបនេះដរាបថា រាងកាយរបស់អ្នកមានរាងសមសួន មិនធាត់ពេក មិនស្គមពេក ដើមទ្រូងក៏ណែនក្បំមិនយារធ្លាក់ ថែមទាំងត្រគាករីកសាយ គួរឲ្យខ្នាញ់ទៀតផង ។ កុំស្រមើស្រមៃនឹកឃើញសម្រស់ពួកតារា នៅក្នុងខ្សែភាពយន្ត ឬនៅលើទំព័រមុខនៃទស្សនាវត្តី ព្រោះបុរសមួយភាគធំ គេមិនបារម្ភខ្វាយខ្វល់ទៅនឹងអ្វី ដែលនាងកំពុងគិតនោះទេ ។- កុំសាងបរិយាកាសអ៊ួអាប់ធុញថប់នៅក្នុងបន្ទប់គេង :អ្នកតោងចងចាំទុកថា សិច ដែលល្អបំផុតនោះ វាកើតចេញពីរាងកាយ ដែលមានលក្ខណៈសម្បត្តិត្រៀមចាំគ្រប់គ្រាន់ ផ្លូវចិត្តស្រឡះ គ្មានទុក្ខកង្វល់ ដែលអ្នកអាចជ្រើសរើសវិធី ដោយទៅម៉ាស្សាធ្វើសរសៃ ឬ SPA ក៏បាន ដើម្បីឲ្យរាងកាយបានធូរស្បើយនោះ ការងារសិចរបស់អ្នកពិតជាមិនពើបប្រទះ ជាមួយឧបសគ្គនៅកណ្ដាលទីនោះទេ ។- មានឱកាសគួរដើរទិញអីវ៉ាន់ ដើម្បីសាងអារម្មណ៍ស្រស់ស្រាយ :ជាការពិតស្ត្រី នាងនឹងកើតមានអារម្មណ៍ថា ខ្លួនឯងមានកម្លាំងកាយមាំមួន និងកាន់តែស្រស់ស្អាតថែមទៀត ក្រោយពេលបានឃើញខ្លួនឯងថា មានសម្ផស្សកើនឡើងមួយកម្រិតទៅតាមអ្វី ដែលខ្លួនប៉ុនប៉ង ។ ដូច្នេះការដើរទិញរបស់របរដូចជា កាបូបស្ពាយស្រស់ស្អាត ឬស្បែកជើងដែលខ្លួនឯងពេញចិត្ត ក៏អាចជួយឲ្យអារម្មណ៍មានថាមពល និងមានទំនុកចិត្តលើខ្លួនឯងពេលមានសិចផងដែរ ។- បើកបេះដូងឲ្យទូលាយ :ក្នុងចំណុចនេះយើងចង់ពោលថា ការរួមគ្នាធ្វើការងារនៅលើគ្រែ មិនចាំបាច់មានសន្ទុះក្ដៅគគុក ដូចនៅក្នុងខ្សែភាពយន្តនោះទេ ។ នោះក៏ព្រោះថា នៅរាល់លើកមុនពេលធ្វើការងារសិចនេះ អ្នកគ្រាន់តែកម្រើកដៃជើងធ្វើអ្វីមួយ ដោយមិនចាំបាច់កំណត់ថា តើទង្វើនោះវាមាននៅក្នុងអារម្មណ៍ ឬអត់នោះឡើយ ព្រោះក្រោយពេលបានធ្វើអ្វីម្យ៉ាងហើយ អ្នកនឹងទទួលបានអារម្មណ៍យ៉ាងចម្លែកណាមួយ ក៏ថាបាន ។- ព្យាយាមហ្វឹកហាត់ពីបច្ចេកទេសថ្មីៗ :កត្តាដែលស្ត្រី នាងគួរចងចាំទុក ហើយព្យាយាមចៀសឲ្យបាននោះ គឺសិចសម្រាប់នាងមិនមែនជា ការដេកស្ងៀមឈឹងដូចជា គល់ឈើ ហើយបណ្ដាលឲ្យភាគីបុរស គេប្រឹងប្រែងតែម្នាក់ឯងនោះទេ ។ អ្នកតោងចងចាំទុកថា សិចដែលល្អ គឺការផ្ដល់កិច្ចសហការគ្នារវាងអ្នកទាំងពីរ ដូច្នេះអ្នកទាំងពីរតោងព្យាយាមសិក្សាពីរឿងនេះ ឲ្យបានច្បាស់ទុកជាមុនទើបប្រសើរ ។- កុំភ្លេចហើបមាត់សរសើរគេរួចហើយប្រាប់ពីតម្រូវការរបស់អ្នក :កត្តាសំខាន់នៅក្នុងចំណុចនេះ គឺហាមមានការអៀនខ្មាស ក្នុងការហើបមាត់សរសើរដល់គេ នៅពេលណាមួយគេផ្ដល់សិចយ៉ាងពិសេសដល់នាងនោះ ។ អ្នកអាចសរសើរពីក្បាច់ ឬរូបរាងរបស់គេ ជាពិសេសនៅមានចំណុចមួយទៀត គឺកុំភ្លេចផ្លាស់ប្តូរតម្រូវការរវាងគ្នាទៅវិញទៅមក ដើម្បីឲ្យគេដឹងថា អ្វីដែលអ្នកចូលចិត្ត និងអ្វីដែលគេមិនចូលចិត្ត ៕
Related Posts : Sex and Love
0 comments:
Post a Comment