ក្នុងខ្សែភាពយន្តរឿងសិចជាច្រើន គេរមែងសង្កេតឃើញថាអង្គជាតរបស់តួឯកប្រុសត្រូវបានពង្រីកទំហំ និងប្រវែងហួសពីការពិត ជាពិសេសគឺខ្សែភាពយន្តរឿងសិចរបស់ពួក បស្ចិមប្រទេស ដែលធ្វើឲ្យបុរសជាច្រើនបាត់បង់ជំនឿចិត្តលើប្រដាប់ភេទខ្លួនឯង ។ តាមពិតទៅលើកលែងតែជនជាតិស្បែកខ្មៅ ប្រដាប់ភេទរបស់ជនជាតិស្បែកភាគច្រើនមានទំហំ និងប្រវែអមិនខុសគ្នាប៉ុន្មានទៅនឹងខ្នាតប្រដាប់ភេទនៃជនជាតិអាស៊ី ឡើយ ។ នៅក្នុងខ្សែភាពយន្តរឿងសិចកាលបើមានឈុតក្តៅសាច់ហើយ គឺឆាកប្រយុទ្ធចាប់ពីកន្លះម៉ោងឡើងទៅ ប៉ុន្តែ នោះគឺបច្ចេកទេសកាត់តតែប៉ុណ្ណោះ ។ ដូច្នេះឲ្យតែអាចទ្រាំទ្របានពី ៣ នាទីឡើងទៅ ហើយបញ្ចេញទឹកកាមនោះ គឺសុទ្ធតែជារឿងធម្មតាទាំងអស់ ។ ចំពោះបុរស រយៈពេលនៃការរួមភេទយូរ ឬឆាប់ គឺអាស្រ័យទៅលើស្ថានភាពខុសគ្នា ។ ដូចជាក្រោយពេលដែលទើបមុជទឹកក្តៅឧណ្ណៗហើយ ឬមុនពេលបត់ជើងតូចហើយបានរួមភេទ នោះប្រដាប់ភេទអាចឡើងរឹងបានយូរ ពីព្រោះវាអាចកាត់បន្ថយកម្រិតរំញោចនៃប្រដាប់ភេទ ។ តាមការសង្កេតតៗមកបានឲ្យដឹងថា ស្ត្រីជនជាតិអាស៊ីភាគច្រើនមិនសូវថ្នឹកក្នុងល្បែងស្នេហានៅលើគ្រែ ឡើយ ហើយទាំងអស់នេះសំខាន់បំផុត គឺមានទាក់ទងដល់វប្បធម៌ ។ ប៉ុន្តែប្រសិនបើមិត្តស្រី ឬប្រពន្ធរបស់លោកអ្នកដែលកំពុងតែបើកឆាកប្រយុទ្ធនៅលើគ្រែ ដោយបានបញ្ចេញសំឡេងខ្លាំងៗនោះ អាចកត់សម្គាល់បានថា នាងប្រហែលជាកំពុងតែលើកទឹកចិត្តដល់លោកអ្នកដោយធ្វើឲ្យលោកអ្នក យល់ឃើញថា ខ្លួនឯងមានសមត្ថភាពគ្រប់គ្រាន់ ដើម្បីធ្វើឲ្យស្រីៗបានឆ្លងដល់កោះត្រើយ ។ ដូច្នេះដើម្បីបញ្ជាក់ថា ស្ត្រីភេទពិតជាបានទទួលនូវភាពត្រេកត្រអាល និងពុះកញ្ជ្រោលខ្លាំងនោះ សំខាន់បំផុតគឺត្រូវលួចស្តាប់សំឡេងថ្ងួចថ្ងូរ និងសំឡេងទឹកមាត់នៅក្នុងបំពង់ករបស់នាង ព្រមទាំងលួចសង្កេតមើលនៅលើដើមទ្រូងរបស់នាងថា តើឡើងក្រហមដែរឬអត់ ។ លោកអ្នកមិនត្រូវរួមភេទដោយយកគំរូតាមស្នៀតដ៏សម្បូរបែបនៅក្នុង ខ្សែភាពយន្តរឿងសិចឡើយ ហើយនៅពេលរួមភេទម្តងៗ ក៏មិនត្រូវផ្លាស់ស្នៀតប្រយុទ្ធញឹកញាប់ឡើយ ពីព្រោះស្រីៗកាលបើចង់ឈានទៅដល់កម្រិតកំពូលពុំមែនពឹងផ្អែកទៅលើ ភាពស្រើបស្រាលនៃប្រសាទវិញ្ញាណ ។ ចំពោះការរួមភេទមួយលើកៗ បើផ្លាស់ប្តូរស្នៀតប្រយុទ្ធ ដ៏ច្រើនសម្បូរបែបនោះ គឺបានត្រឹមតែនាំមកនូវអារម្មណ៍ស្រស់ស្រាយតែប៉ុណ្ណោះ ហើយពុំប្រាកដថាបានស្រណុកសុខសប្បាយនោះឡើយ ។ រីឯការឈានទៅដល់កម្រិតកំពូលរបស់ស្ត្រីភេទ គឺត្រូវការភាពពុះកញ្ជ្រោលជាប់ៗគ្នា ។ ដូច្នេះការរួមភេទមួយលើកៗដោយបានផ្លាស់ប្តូរស្នៀតប្រយុទ្ធជា ញឹកញាប់នោះ អាចធ្វើឲ្យស្ត្រីភេទដែលទើបតែទទួលបានភាពត្រេកត្រអាលនោះត្រូវ រលាយសាបសូន្យទៅវិញ ហើយត្រូវការបង្កើតភាពស្រើបស្រាលសាជាថ្មីឡើងវិញ និងនាំឲ្យបាត់បង់អារម្មណ៍ប្រយុទ្ធទៀតផង ៕
0 comments:
Post a Comment