ចំណុច​ស្រើបស្រាល​របស់​ស្ត្រី​

Wednesday, July 13, 2011


យើង​អាច​ពោល​បាន​ថា សកម្មភាព​ថើប​ជា​កិច្ចការ​មួយ​ដែល​គួបផ្សំ​បញ្ចូល​គ្នា​រវាង​ភាពទន់ភ្លន់ រ៉ូ​មេ​ទិ​ក និង​ការ​ភ្ញោ​ច​ដាស់​អារម្មណ៍ ខាង​ផ្លូវភេទ ដែល​ធ្វើ​ឲ្យ​បុរស​ស្ត្រី​បាន​នៅ​នែបនិត្យ កៀកកើយ​គ្នា​រហូតដល់​ស្ត្រី​ខ្លះ នាង​មាន​អារម្មណ៍​ចូលចិត្ត​ទៅនឹង​ការ​ថើប​ច្រើនជាង​សកម្មភាព​សិច​ទៅទៀត ។ ដូច្នេះ​បុរស​អ្នក​តែ​ដឹង និង​ស្វែងយល់ថា តើ​អវយវៈ​នៅត្រង់​ចំណែក​ណាខ្លះ នៃ​រាងកាយ​របស់​ស្ត្រី​អាច​ប្រតិកម្ម​តបត​ជាមួយនឹង​សកម្មភាព​ថើប​របស់​អ្នក បាន​យ៉ាង​ល្អ​បំផុត​នោះ ?
- ស្លឹកត្រចៀក : ជា​អវយវៈ​មួយ​ប្រភេទ​ដែល​ត្រូវបាន​ធម្មជាតិ​ប្រទាន​ឲ្យ ដើម្បី​ជួយ​ភ្ញោ​ច​អារម្មណ៍​ស្រៀវ​ស្រើប​របស់​ស្ត្រី ជាពិសេស​នៅពេល​បុរស​កំពូល​ស្នេហ៍​របស់​នាង​បាន​ប្រើ​បបូរមាត់​របស់គេ ឬក៏​អណ្តាត​ប៉ះ​ត្រង់​បរិវេណ​មួយ​នេះ​យ៉ាង​សើរៗ ។ ជាង​នោះ​ទៅទៀត​ក្រោយពេល​ខ្យល់​ដង្ហើម​ក្តៅៗ​របស់​អ្នក រសាត់​ទៅ​ប៉ះ​នឹង​ចំណុច​ពិសេស​របស់​នាង​នោះ បុរស​ជា​ដៃគូ​ស្ទាបអង្អែល​ត្រង់​បរិវេណ​ត្រចៀក​របស់​នាង​ស្រាលៗ ព្រមទាំង​អារម្មណ៍​ពុះកញ្ជ្រោល​ប៉ុណ្ណឹង ក៏​អាចធ្វើ​ឲ្យ​ស្ត្រី​នាង​ទន់​លោង​បាន​ដោយ​ងាយ​ដែរ ។
- គល់​-​ក ផ្នែក​ខាងក្រោយ : ទីតាំង​ងាយៗ​បែបនេះ​មាន​សុភាពបុរស​មិនតិច​នាក់​នោះទេ ដែល​នាំគ្នា​មើលរំលង​គ្នា មើលរំលង​ពី​ទីតាំង​មួយ​នេះ ព្រោះ​ពួកគេ​អាច​គិត​ឃើញថា ជា​កន្លែង​សាមញ្ញ​ធម្មតា​មួយ គ្មានអ្វី​សំខាន់ ។ តែ​ជា​ការពិត​ទីតាំង​មួយ​នេះ​គេ​អាច​ប្រលោម​លួងលោម​បបោសអង្អែល ដុត​រោល​អារម្មណ៍​ផ្លូវភេទ របស់​ស្ត្រី​ឲ្យ​ងាយ​ពុះកញ្ជ្រោល​បាន​លឿន​បំផុត ។ អ្នក​អាច​សាកល្បង​នឹកភ្នក​ថា ខណៈពេល​នាង​កំពុង​អង្គុយ​ធ្វើ​ការងារ​នៅមុខ​កុំព្យូទ័រ ស្រាប់តែ​បុរស​សំណព្វចិត្ត​របស់​នាង​លបៗ មក​ពញាក់​អារម្មណ៍​ពី​ខាងក្រោយ ដោយ​ប្រើ​បបូរមាត់ ថើប​ចំ​ត្រង់​កន្លែង​គល់​-​ក ឬ​ក​ញ្ចឹ​ង​-​ក​របស់​នាង​យ៉ាង​សើរៗ ព្រមទាំង​ប្រើ​ម្រាមដៃ​អង្អែល​ថ្នមៗ ផង​នោះ ប្រាកដជា​ភ្ញោ​ច​ឲ្យ​អារម្មណ៍​ស្នេហា​របស់​នាង ផុស​ឡើង​លឿន​ស្មើនឹង​ល្បឿន​កាំជ្រួច​ឯណោះ ។
- ត្រគាក : តើ​អ្នកដឹង​ឬទេ​ថា បរិវេណ​ត្រគាក​របស់​សុភាព​ស្ត្រី​នេះ​ជាទី​តាំង​មួយ ឆាប់​ប្រតិកម្ម​ជាមួយនឹង​អារម្មណ៍​ខាង​ផ្លូវភេទ លើសពី​អ្វីដែល​បុរស​បានគិត​ឃើញ​ទៅទៀត ។ នោះ​ក៏​ព្រោះថា ទីតាំង​ដែល​បណ្តុំ​ទៅដោយ​ចុង​សរសៃប្រសាទ អាចជួយ​ភ្ញោ​ច​ឲ្យ​មាន​អារម្មណ៍​ឆាប់​ស្រៀវ​ស្រើប​យ៉ាង​ល្អ​បំផុត ។
អ្នក​មិនចាំបាច់​ធ្វើ​អ្វី​ច្រើន ដោយ​គ្រាន់តែ​ប្រើ​ចុង​ម្រាមដៃ​ស្ទាបអង្អែល​ដោយ​ផ្តើម​ពី​បរិវេណ​ត្រគាក អង្អែល​សើរ ៗ សម្រូត​ចុះទៅ​ដល់​គន្លាក់​ត្រង់​ក្បាលជង្គង់ ។ បន្ទាប់មក​ដុត​រោល​អារម្មណ៍​បន្ថែមទៀត ដោយ​ប្រើ​បបូរមាត់ និង​អណ្តាត​ថើៗ ទៅតាម​ក្រោយ​បន្ថែមទៀត ក្នុងទិសដៅ​តែមួយ ។ កត្តា​សំខាន់​ហាម​ប្រើ​កម្លាំង​ធ្ងន់ ដូចជា​ញិញ​ឬ​ខាំ​ត្រង់​បរិវេណ​នេះ​ជាដាច់ខាត ព្រោះ​អាចធ្វើ​ឲ្យ​អារម្មណ៍​ស្រើបស្រាល​របស់​នាង​រលត់​បាត់​ក្នុង​រយៈពេល​ តែមួយ​ប៉ព្រិចភ្នែក ។
- ដើមទ្រូង : ក៏​ចាត់ទុកថា ជា​ចំណុច​ប្រតិកម្ម​រហ័ស​បំផុត​របស់​ស្ត្រី ។ ប្រសិនបើ​អ្នកមាន​បំណង​ចង់​ភ្លក្ស​រសជាតិ អ្នក​អាច​យកដៃ​របស់​អ្នក​មក​ដា​ក់លើ​ដើមទ្រូង​របស់​នាង រួចហើយ​ប្រើ​កម្លាំង​ដៃ​ស្រាលៗ ឈ្លី​អង្អែល​នៅលើ​បរិវេណ​កូនភ្នំ​នោះ​ថ្នមៗ មិនយូរប៉ុន្មាន​ធានាថា នាង​នឹងមាន​អារម្មណ៍​ស្រៀវ​ស្រើប​ផុស​ឡើង​ជាមិនខាន ។
បន្ទាប់មក​ប្តូរ​ពី​ការប្រើ​ដៃ​ទៅជា​ប្រើ​បបូរមាត់​ជំនួស ដោយ​ប្រើ​សកម្មភាព​ថើប​ថ្នមៗ​ឲ្យ​សព្វ ហើយ​ឆ្លាស់គ្នា​ជាមួយនឹង​ការ​បឺត​តិចៗ​ព្រមទាំង​ប្រើ​ចុង​អណ្តាត​គ្រវាស​ ស្រាលៗ ជុំវិញ​ចុង​សុដន់ ។ បើ​អនុវត្តន៍​តាម​ទិច​និក​នេះ​ហ៊ាន​ធានាថា សិច​នា​រាត្រី​នោះ​របស់​អ្នក​ទាំងពីរ​នឹងមាន​ដំណើរការ​ក្តៅគគុក ហើយ​ទទួលបាន​នូវ​ភាពរលូន​ជាង​ពេលណាៗ ទាំងអស់​មិន​ខាន ៕

0 comments:

Post a Comment

KhmerVDO