កាលពីមុននេះ ធ្លាប់មានការស្រាវជ្រាវដែលបញ្ជាក់ថា ភាពតានតឹងអាចបញ្ឈប់ការលូតលាស់របស់កោសិកាខួរក្បាល ចំពោះមនុស្សធំបានប៉ុន្តែថ្មីៗនេះ អ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យព្រីនស៍តុន (Princeton University) បានធ្វើការស្រាវជ្រាវបញ្ច្រាសមកវិញថា សេចក្តីសុខអាចធ្វើឲ្យខួរក្បាលចម្រើនលូតលាស់បានដែរឬអត់ ? ដោយប្រើប្រើប្រាស់សត្វកណ្តុរក្នុងការសាកល្បង ។ លទ្ធផលរកឃើញថា សត្វកណ្តុរឈ្មោល ដែលមានការរួមភេទកោសិកានឹងមានជីវិតយូរយារ និងមានចំនួនសរសៃប្រសាទកើនឡើងក្នុងផ្នែកហ៊ីបប៉ូខែមផឹស (Hippocampus) ដែលទទួលការខុសត្រូវការចងចាំ ។ រីឯសត្វកណ្តុរពិសោធន៍ដែលមិនធ្លាប់មានការរួមភេទ និងជួបកណ្តុរញីម្តង ក្នុង២សប្តាហ៍និងមានអ័រម៉ូននៃភាពតានតឹងខ្ពស់ និងមានភាពរសាប់រសល់ ពេលស្ថិតក្នុងបរិស្ថានដែលវាមិនធ្លាប់នៅ ៕
0 comments:
Post a Comment